(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី​ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានប្រាប់ថា នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ គ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ (ធំ១កញ្ចប់ និងតូច៣កញ្ចប់) នៅក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។ 

លោកឧត្តមសេនីយ៍បន្តថា ជនសង្ស័យដែលកំលាំងរបស់លោកឃាត់ខ្លួនមានឈ្មោះ អ៊ុក រ៉ែម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតម្សៅ.សថ្លាចំនួន០៤កញ្ចប់ ក្នុងនោះ០១កញ្ចប់ធំ ០៣កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តព្រះសីហនុ៕