(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ជួញដូរ២១ករណី និងឃាត់ខ្លួនជនសង្ស័យ៧៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៥៥ករណី ឃាត់មនុស្ស១,៤១៣នាក់ (ស្រី៦៧នាក់)៕