(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ២៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០០លាននាក់ ស្លាប់ជាង ២លាន ១៤ម៉ឺន និងជាសះស្បើយជាង ៧២លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៥ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៨៩៧នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃ!

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយ៣០០លានរៀលបន្ថែមទៀត ដល់ខេត្តឧត្តរមានជ័យ និងប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករ

៦៖ លោក ចូ បៃដិន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីជំរុញគោលនយោបាយ «ទិញផលិតផលអាមេរិក ឬ Buy American»

៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

៨៖ ទីបំផុតព្រឹទ្ធសភាអាមេរិក បោះឆ្នោតគាំទ្រលោកស្រី Janet Yellen ជារដ្ឋមន្ត្រីរតនាគារ ដែលជាលើកដំបូងក្នុងរយៈពេល ២៣២ឆ្នាំ

៩៖ នៅកម្ពុជា៖ ស្រ្តីនៅតែមានចំនួនច្រើនជាងបុរស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ

១០៖ សហរដ្ឋអាមេរិក៖ កងកម្លាំងឆ្មាំជាតិជាង ៥,០០០នាក់បន្តរក្សាវត្តមាន ដើម្បីការពារសន្តិសុខ រដ្ឋធានីវ៉ាស៊ីនតោន

១១៖ ម្ចាស់គណនីហ្វេសបុក «LA Kosal» ចូលសារភាពទោសកំហុស ក្រោយបង្ហោះរិះគន់សមត្ថកិច្ច ពេលចាប់ផាកពិន័យ

១២៖ ទីបំផុតលោក ចូ បៃដិន ចេញបញ្ជាឲ្យអនុវត្តឡើងវិញ នូវវិធានការរឹតត្បិតការធ្វើដំណើរ ចូលក្នុងសហរដ្ឋអាមេរិក

១៣៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍

១៤៖ ចិន និងនូវែលសេឡង់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ សំដៅកាត់បន្ថយរបាំងពាណិជ្ជកម្ម

១៥៖ កម្ពុជាចំណាយថវិកាជិត ១០លានដុល្លារ សម្រាប់ធ្វើជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩

១៦៖ Moderna បញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ-១៩ ទម្រង់ថ្មី នៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង

១៧៖ សម្តេចក្រឡាហោម ស ខេង៖ ជំរឿនពលរដ្ឋជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ត្រួតពិនិត្យ អប់រំ មរណភាព និងតាមដានភាពក្រីក្រ

១៨៖ បាតុកម្មផ្ទុះឡើងនៅទីក្រុងស៊ីដនីចំថ្ងៃ Australia Day, មនុស្ស៥នាក់ត្រូវចាប់ខ្លួន

១៩៖ សម្តេចក្រឡាហោម ស ខេង៖ កំណែទម្រង់នគរបាល ធ្វើឡើងដើម្បីជាតិ និងប្រជាជន មិនមែនដើម្បីបុគ្គល

២០៖ សភាតំណាងរាស្ត្រអាមេរិក បញ្ជូនពាក្យចោទប្រកាន់លោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភាហើយ

២១៖ នាយករដ្ឋមន្ត្រីក្រូអាតព្រមានពីការប្លន់វ៉ាក់សាំង ចំពោះមុខការពន្យារពេល ដឹកជញ្ជូនមកកាន់តំបន់អឺរ៉ុប

២២៖ លោក ដូណាល់ ត្រាំ បើកការិយាល័យផ្ទាល់ខ្លួន ក្នុងនាមជាអតីតប្រធានាធិបតី

២៣៖ គណបក្សកុម្មុយនិស្តវៀតណាមលើកសរសើរពីភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងវិបត្តិកូវីដ-១៩ ក្នុងឱកាសបើកសមាជបក្ស

២៤៖ ចិន ស្វាគមន៍រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ដោយប្រកាសធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង

២៥៖ តៃវ៉ាន់ហ្វឹកហ្វឺនលើការបញ្ជា យន្តហោះចម្បាំងបំពាក់មីស៊ីល ក្រោយយន្តហោះចិន ហោះឆ្វែលកោះនេះជាថ្មី

២៦៖ ទីបំផុតសហភាពអឺរ៉ុប «លែងទទួលស្គាល់» មេបក្សប្រឆាំងវេណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទី

- ព័ត៌មាន Fresh News Plus

១៖ លោក Thomas Tuchel គ្រោងនឹងជំនួសតំណែង លោក Lampard នៅក្លិប Chelsea

២៖ លោក Jose ថា នឹងមិនលើកលែងឲ្យក្រុមណាឡើយ ក្នុងប្រកួតបន្តបន្ទាប់ទៀត

៣៖ ទីបំផុតឥណ្ឌាសម្រេចហាមឃាត់ App របស់ចិនចំនួន ៥៩ រួមមានទាំង TikTok ជាអចិន្រ្តៃយ៍

៤៖ សំបុត្រដ៏ក្តុកក្តួលរបស់ Lampard ផ្ញើទៅកាន់ Chelsea ក្រោយអស់តំណែងក្នុងក្លិប

៥៖ Apple ប្រកាសថាបិតាវិស្វកររបស់ខ្លួនលាឈប់ពីមុខតំណែង និងទៅកាន់គម្រោងថ្មី ខណៈគេសង្ស័យថាជាគម្រោង Apple Car

៦៖ តារាស្រីល្បី របស់អង់គ្លស Keira Knightley បដិសេដមិនថតឈុតក្តៅសាច់ ក្នុងភាពយន្តដឹកនាំដោយផលិតករបុរស

៧៖ ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបង្កើតពានរង្វាន់ធំៗ ២កម្រិតក្នុងឆ្នាំ២០២១

៨៖ លោក Gatti លើកឡើងថា Barcelona តែងតែឈ្នះ នៅពេលគ្មាន Messi លេង!

៩៖ កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី មានទំនុកចិត្តខ្ពស់ សម្រាប់ការត្រឡប់ឡើងសង្វៀន ONE វិញថ្ងៃសុក្រនេះ

១០៖ Huawei ច្រានចោលព័ត៌មានចង់លក់អាជីវកម្មទូរស័ព្ទចល័ត

១១៖ ក្រុមគ្រួសារ Rapper Iron សម្រេចមិនធ្វើការស៉ើបអង្កេត លើមូលហេតុនៃការស្លាប់ ខណៈពិធីបុណ្យសពរៀបចំឡើងលក្ខណៈឯកជន

១២៖ ចំណេះដឹងទូទៅ៖ គំនរសិលា Stonehenge លាក់អាថ៌កំបាំងជាង៥ពាន់ឆ្នាំ លើទឹកដីអង់គ្លេស

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com