(ព្រៃវែង)៖ លោក ហួន ចន្ទកក្កដា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១ របស់គណកម្មាធិការបក្ស ឃុំស្តៅកោង ស្រុកបាភ្នំខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានសម្តែងនូវមនោសញ្ចេតនា រីករាយចំពោះសមិទ្ធិផល ដែលបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ ពិសេស សមាជិកសមាជិកាបក្សទាំងអស់ ដែលបានគាំទ្រ និង បោះឆ្នោតជូនបក្សប្រជាជនកន្លងមក និងសូមបន្តគាំទ្រនិងបោះឆ្នោតជូនបក្សបន្តគ្រប់អណត្តិទៅមុខទៀត។

នៅក្នុងឱកាសនោះ លោក ហួន ចន្ទកក្កដា បានបញ្ចាក់ថា ថវិកាដែលលោកបានចូលរួមកន្លងមក ជាថវិការបស់ក្រុមការងារថ្នាក់កណ្កាលចុះជួយឃុំស្តៅ លោកបានមានប្រសាសន៍បន្តថា ចំពោះវិស័យសុខាភិបាល បច្ចុប្បន្នឃុំស្តៅកោងមានមណ្ឌលសុខភាព ដូច្នេះគ្រូពេទ្យសូមយកចិត្តទុកដាក់ក្នងការព្យាបាលបាលជូនប្រជាពលរដ្ឋឲ្យបានប្រសើរនិងទាន់ពេលវេលា ក្នុងករណីមានការខ្វះខាតសម្ភារថ្នាំសង្កូវត្រូវផ្តល់ដំណឹង ឬស្នើទៅមន្ទីពេទ្យបង្អែកស្រុក ក៍ដូចជាក្រុមការងារ ដើម្បីដោះស្រាយទាន់ពេលវេលា ។

លោកបន្តថា វិស័យសាសនា ក៏សំខាន់ក្នងការអប់រំចិត្ត ជួយដល់សង្គមយ៉ាងច្រើន ដោយឡែកវត្តនៅក្នុងឃុំស្តៅកោងមានចំនួន៣។ លោកក៍សូមផ្តាំផ្ញើការសួរសុខទុក្ខ ដល់ព្រះសង្ឃ គណកម្មាការអាចារ្យវត្តពុទ្ធបរិស័ទផង រីឯបញ្ហាសុន្តិសុខ និងវិវាទនៅក្នុងឃុំ លោកមេភូមិ មេឃុំ មេប៉ុស្ត៍រដ្ឋបាល សូមសម្របសម្រួលដោះស្រាយក្រៅប្រពន្ធតុលាការ ក្នុងករណីដោះស្រាយមិនបានត្រូវរាយការទៅស្រុកភ្លាម។

ចំពោះវិស័យអប់រំវិញ លោកនិងក្រុមការងារបានរួចំណែក ជួយសម្ភារៈផ្សេងៗជូនដល់អនុវិទ្យាល័យបាខៅ ដូចជាស៊ីទែន ទឹក៥០០លីត្រ ថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ធ្វើកន្លែងលាងដៃ។

បន្ថែមពីលើនេះ លោក ហួន ចន្ទកក្កដា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរឃុំសូមបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ័ជាដើម។ លោក និងក្រុមការងារ បានឧបត្ថម្ភដល់ក្រុមការងារសាខាបក្ស តាមភូមិពេលចុះបំពេញការងារ ក្នុងមួយខែ២០ម៉ឺននរៀល ឧបត្ថម្ភសមាជិក សមាជិកា ចូលរូមចំនួន៧១ ម្នាក់ៗទទួលបានកន្សែង១ ថវិកាចំនួន១ម៉ឺនរៀល ៕