(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញលទ្ធផលនៃជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីបណ្ឌិត ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (Devyani Uttamkhobragade) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

លោកស្រី ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ បានទទួលសារតាំងពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដែលមានអាណត្តិ ៣ឆ្នាំ៕

សូមអានលទ្ធផលជំនួបរវាងភាគីទាំងពីរ ដែលត្រូវបានបង្ហាញដោយក្រសួងការបរទេស៖