(ភ្នំពេញ)៖ រថយន្ត Camry បាឡែនពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AH-2038 បើកដោយបុរសម្នាក់ បានបើកទៅបុករះ ម៉ូតូ១គ្រឿង រឺម៉ក២គ្រឿង និងរថយន្ត២គ្រឿងផ្សេងទៀត នៅចំណុចស្តុបអតីតនាងគង្ហីង សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា បើយោងតាមសមត្ថកិច្ច អ្នកបើករថយន្តបង្កឈ្មោះ កែវ គឹមលី អាយុ៥៧ឆ្នាំ រស់នៅក្រុង ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើងភ្លាម គេបានឃើញអ្នកបើករថយន្តរូបនេះ ជួយហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ និងបានទៅមើលស្ថានភាព​របស់ជនរងរបួសទាំងពីរ​នាក់នៅមន្ទីរពេទ្យផងដែរ ៕