(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និង ក្រុមប្រឹក្សាខេត្តនេះ បានបំភ្លឺអំពីបញ្ហាដីធ្លីនៅតំបន់បឹងប្រាំស្រុកបរវេល ខេត្តបាត់ដំបង ជូនគណៈកម្មការទី១នៃរដ្ឋសភា ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook របស់CNRP ។

ក្រុមគណៈកម្មការទី១នៃរដ្ឋសភា បានតម្រូវឱ្យ អាជ្ញាធរខេត្តនេះបំភ្លឺអំពី​ដំណោះស្រាយ នៃទំនាស់ដីធ្លីស្ថិត​នៅតំបន់បឹងប្រាំ រួមទាំងបញ្ហាប្រឈមនៅក្នុង ខេត្តបាត់ដំបង មួយចំនួនទៀត ៕