(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានរៀបចំពិធីសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី បារមី ថែរក្សាខេត្តស្វាយរៀងទាំងអស់ មុនដាក់ឱ្យប្រើប្រាស់នូវគ្រឿងចក្រចំនួន៨គ្រឿង ដែលជាអំណោយរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។

នៅក្នុងពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក នួន លីហួន ប្រធានមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងមន្ត្រីក្រោមឱវាទទាំងអស់។

លោក នួន លីហួន បានថ្លែងថា មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងទាំងអស់ សូមថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានឧបត្ថម្ភគ្រឿងចក្រចំនួន ៨គ្រឿង ដើម្បីកសាង និងអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕