(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន បួងសួងឱ្យជនរួមជាតិជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យមាឃបូជា

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០១លាន ៤៣ម៉ឺននាក់ ស្លាប់ជាង ២លាន ១៨ម៉ឺននាក់ និងជាសះស្បើយជាង ៧៣លាននាក់!

៣៖ ថ្ងៃនេះក្រសួងរកឃើញពលករខ្មែរមកពីប្រទេសថៃម្នាក់ មានឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ

៤៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង ១៥ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!

៥៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយ១០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ទឹកសុទ្ធ ១ពាន់កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ

៦៖ ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ» នៅទូទាំងពិភពលោកតែម្តង

៧៖ តុលាការនឹងបន្តសវនាការរឿង ទណ្ឌិត សម រង្សុី និងបក្ខពួក៦៦នាក់ ករណីរួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈ

៨៖ ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿង លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ

១០៖ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកចំនួន២ករណី ដែលមិនធ្លាប់មានជិត២ខែមកនេះ

១១៖ រាជរដ្ឋាភិបាល បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅខេត្តកំពត

១២៖ សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

១៣៖ មន្ត្រីជាន់ខ្ពស់មហាផ្ទៃ៖ UN ដាក់កម្ពុជាជាបេក្ខភាពប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

១៤៖ ក្រុមជំនាញអន្តរជាតិនៃ WHO បញ្ចប់ការធ្វើចត្តាឡីស័ក នៅទីក្រុងវូហានប្រទេសចិនហើយ

១៥៖ ចិន បរិច្ឆាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០ម៉ឺនដូស ជូនដល់ប្រទេសស្រីលង្កា

១៦៖ សភារុស្ស៊ី អនុម័តលើការបន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ NEW START ជាមួយសហរដ្ឋអាមេរិក រយៈពេល ៥ឆ្នាំទៀត

១៧៖ រដ្ឋបាលលោក ចូ បៃដិន ចង់ឲ្យមានការស៊ើបអង្កេតដ៏រឹងមាំ និងច្បាស់លាស់ អំពីប្រភពដើមនៃវីរុស ដែលបង្កជាជំងឺរាតត្បាតសកល

១៨៖ ប្រទេសទទួលបានកំណើនសេដ្ឋកិច្ច ល្អជាងគេនៅអាស៊ីក្នុងឆ្នាំ២០២០ «មិនមែនចិនឡើយ», នេះបើតាមសារព័ត៌មានអាមេរិក

១៩៖ អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

២០៖ សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន

២១៖ ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

២២៖ ប្រទេសថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងចំនួនច្រើនដដែលគឺ «៧៥៦នាក់ក្នុងមួយថ្ងៃ»

២៣៖ ចិនព្រមានតៃវ៉ាន់៖ «ចង់បានឯករាជ្យគឺមានន័យថា ចង់បានសង្គ្រាម»

- ព័ត៌មាន Fresh News Plus

១៖ Amazon ឈប់លក់គ្រឿងស្រវឹង នៅអៀរឡង់ខាងជើង ដោយសារច្បាប់ Brexit

២៖ ក្រុមហ៊ុន Apple ផ្លាស់ប្ដូរសង្វាក់ផលិតកម្មពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌា

៣៖ វ៉ូវីណាម នឹងចម្រាញ់ជើងខ្លាំង ២៩រូប ត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាមចុងឆ្នាំនេះ

៤៖ UEFA បង្ហាញកីឡដ្ឋានទាំង១២ រួមទាំងអ្នកគាំទ្រអាចចូលទស្សនា Euro 2020 ផងដែរ

៥៖ ក្រុមបាតតារាង Sheffield យកឈ្នះ Man Utd ២-១ ដល់ក្នុងផ្ទះនៅ EPL ដ៏គួរឲ្យភ្ញាក់ផ្អើល

៦៖ ខ្សែការពារ ឆេង ម៉េង៖ វិសាខា ត្រៀមខ្លួនល្អជាងឆ្នាំមុន ជាមួយទម្រង់លេងដ៏ច្បាស់លាស់

៧៖ Facebook រកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មជាង ២៨ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២០

៨៖ មហោស្រពភាពយន្តលំដាប់ពិភពលោក «Cannes Film Festival» ប្រកាសពន្យារពេល ដោយសារវិបត្តិកូវីដ១៩

៩៖ ចំណេះដឹងទូទៅ៖ មុនបានឯករាជ្យ តើទីម័រខាងកើតជួបរឿងអ្វីខ្លះជាមួយព័រទុយហ្កាល់ និងឥណ្ឌូណេស៉ី

១០៖ ប្រមុខ IOC ជឿជាក់ថា ព្រឹត្តិការណ៍ Tokyo Olympic 2020 នៅតែអាចកើតឡើង!

១១៖ ទីបំផុត! ភាពចម្រូងចម្រាសរវាងម្ចាស់គ្រងមកុដ «Miss Grand Cambodia 2020» និងផលិតកម្មមហាហង្ស ឈានដល់កិច្ចព្រងព្រៀងបញ្ចប់វិវាទ ដោយសន្តិវិធី

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com