(បន្ទាយមានជ័យ)៖ រថយន្តយីឌុបដឹកដំឡូងមីពេញទ្រុង បានប្រឡាប់ចាក់ដំឡូងពេញថ្នល់ជាតិនៅពេលដែលម្ចាស់រថយន្ត កំពុងថៃដូយ ដូរកង់ដែលបែក តែសំណាងណាស់គ្មានមនុស្សរងរបួស។

ហេតុនេះកើតឡើង នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិច មុខសាលារៀនសម្តេចឪ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សន គឹមសួគ៍ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តយីឌុបមួយគ្រឿងចំរុះពណ៌ ពាក់ស្លាកលេខ សៀមរាប 3A-1217 ដឹកដំឡូងមីពេញ បើកចេញពីសៀមរាម ឆ្ពោះទៅស្រុកម៉ាឡៃ ដើម្បីយកទៅលក់នៅពីនោះ លុះបើកមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តយីឌុប នោះដាក់ដំឡូងខ្ពស់ពេក ធ្វើឲ្យរថយន្តនោះបែកកង់តែងម្តង រួចដោះដូរកង់ថ្មី មិនទាន់ដូរផងក្រឡាប់តែម្តង សំណាងណាស់គ្មានអ្នកណារងរបួស។

បើតាមការអះអាងរបស់ម្ចាស់ដំឡូងឈ្មោះ ប៊ុត ដប ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីផ្ទុះកង់ហើយ ម្ចាស់រថយន្តបានដោះកង់ចេញ ដូរកង់ថ្មី ពេលដែលកំពង់ដាក់ដូយ ដូរស្រាប់តែដូយនោះ ភ្លាត់ក៏ក្រឡាប់តែម្តង។  

សមត្ថកិច្ចបានសម្រួលឲ្យម្ចាស់ដំឡូង ស្ទូចយករថយន្តឡើងវិញ ទើបឲ្យបន្តដំណើរទៅមុខទៀត៕