(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ដ្រី និងមានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាព ការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិ ខេត្តបន្ទាយមានជ័យ។

ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗ រួមមាន៖ ច្រកប៉ោយប៉ែត, ច្រកអូរបីជាន់, ច្រកបឹងត្រកួន និងច្រកម៉ាឡៃ។

ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាព មេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តទាំង៣ ព្រមទាំងបានផ្ដល់ម៉ាស និងជែល ដល់ក្រុមការងារផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៣នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៤៣៨នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២៥នាក់៕