(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំបង្កើតក្លិបសិក្សាមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់សិស្សកម្ពុជា នៅក្នុងសហគមន៍អាស៊ាន និងគោលដៅផ្តល់ឱកាសឲ្យសិស្សចេះធ្វើការងារស្រាវជ្រាវជាក្រុម ចេះធ្វើបទបង្ហាញ និងបង្កើតស្នាដៃ ព្រមទាំងឲ្យមានការពេញចិត្តក្នុងការសិក្សា ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ។

បើតាមសេចក្តីណែនាំដដែល ក្រសួងអប់រំ យុវជន និងកីឡា នឹងណែនាំគាំទ្រ លើកទឹកចិត្ត និងសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ឱ្យបង្កើតគណៈកម្មការដឹកនាំ និងគ្រប់គ្រងក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត ដើម្បីអនុវត្តតាមភារកិច្ចដូចបានកំណត់ ព្រមទាំងចូលរួមគាំទ្រឱ្យអស់លទ្ធភាព ដល់ដំណើរការប្រព្រឹត្តទៅនៃក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តនៅតាម អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេស៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖