(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ពីសកម្មភាពវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ​ទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ និងខណ្ឌ​ទាំង១២ ចំនួន១០២នាក់ នេះបើតាម Facebook Page របស់លោក ប៉ា សុជាតិវង្ស ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។  

លោក ប៉ា សុជាតិវង្ស បានសរសេរយ៉ាងដូច្នេះថា «ការលើសទម្ងន់ អាចនាំទៅរកជំងឺមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺផ្លូវដង្ហើម និងមហារីក ដែលនាំឱ្យ​មានការប៉ះ​ពាល់ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗទៀត។ ដូច្នេះកងរាជអាវុធហត្ថរាជធាំនីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ស្តីពីកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ​ទាំកាយ​​សម្បទា ដល់កម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ និងខណ្ឌទាំង១២ សរុប១០២នាក់ ក្នុងគោលបំណងពង្រឹងកាយសម្បទា និងកាត់បន្ថយភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេល​វេលា​ច្រើនក្នុងការមើលជំងឺផងដែរ»៕