(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខ​ ​ជាមួយក្រុមគ្រួសារនៃសព លោក ឃុន ណូ និងសូមឲ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។

លោក ឃុន ណូ អ្នកបញ្ជាកាមេរ៉ាថតពីលើអាកាស (Drone) របស់​ស្ថានីយ៍ទូរទស្សន៍ CNC-CTN-MyTV ដែលបានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ នៅវេលាម៉ោងប្រមាណ ៤៖០០នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរោគាពាធ។ លោក ឃុន ណូ គឺជាអ្នកសារព័ត៌មានកម្ពុជា ដ៏មានស្នាដៃមួយរូប ហើយបានចូលរួមចំណែក​យ៉ាង​សំខាន់​នៅក្នុងការ​លើកកម្ពស់​សេរីភាពសារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

សូមជំរាបថា សពលោក ឃុន ណូ ត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពក្នុងភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ជិតផ្សាត្រាំកក់) ។ សពនឹងត្រូវបូជា វេលាម៉ោង​ ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕

រូបលោក ឃុន ណូ កាលនៅរស់ ពេលសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី