(ភ្នំពេញ)៖ កញ្ញា ​ធី ​សុវណ្ណថា ​ជាតារា Facebook ដ៏ល្បាញល្បីដែលមានអ្នក Like រហូតដល់ជាង ១.៣លាននាក់ បានចេញមុខមកប្រកាស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា នឹងស្នើសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ (ទូរទស្សន៍​ព្រះ​អាទិត្យ​) ហើយ​កញ្ញាសន្យាថា នឹ​ង​ធ្វើឲ្យ​ទូរទស្សន៍​សង្គ្រោះ​ជាតិ ដំណើរ​ការ​ឆាប់ៗ​។

ការចេញមុខរបស់កញ្ញា ធី សុវណ្ណថា ទាមទារសិទ្ធិគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ទំនងជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មានបញ្ហាផ្ទៃក្នុងរបស់ខ្លួន និងមិនចេះគ្រប់គ្រង ឬចាត់ការងារហើយមើលទៅ ទើបនៅថ្ងៃនេះកញ្ញា ធី សុវណ្ណថា ចេញមុខមកប្រកាសសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍នេះ។

សូមជំរាបថា ​ក្រសួងព័ត៌​មាន​ បានចេញលិខិតឱ្យ​គណបក្សសង្គ្រោះជាតិ ​បង្កើ​តទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែរហូតមកដល់ពេលនេះនៅ​មិនទា​ន់លេ​ចចេ​ញជា​រូបរា​ងនៅ​ឡើយ​ទេ​ ហើយ​មូល​និធិ​ដែលគណបក្ស​សង្គ្រោះ​ជាតិទទួលបាន​ពីអ្នក​គាំទ្រ​របស់​ខ្លួន មិ​នទាន់​បង្ហើបឱ្យដឹង​ពី​ចំនួន​លុយ​ពិត​ប្រាកដ​នៅ​ឡើយ៕