(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាប្លន់ប្រដាប់អាវុធ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ គឺជាបញ្ហាប្រឈមមួយនៅក្នុងឆ្នាំ២០១៦នេះ ហើយសម្តេចបានទទូចឲ្យគ្រប់ក្រសួងស្ថាប័ន និងសង្គមទាំងមូលរួមគ្នា ដើម្បីជួយទប់ស្កាត់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូក​សរុបការងាររបស់ក្រសួង​មហាផ្ទៃ​នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ បើទោះបីជាយ៉ាងណា សម្តេចក្រឡាហោម ស ខេង បានប្តេជ្ញាខិតខំ​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់​បញ្ហាប្រឈម​ខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕