(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចកំពុងពិចារណាក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចពិនិត្យឃើញថា មានរដ្ឋមន្រ្តីមួយចំនួនហាក់ស្ពឹកស្រពន់។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា សម្តេច មិនអាចយកយល់ និងងាប់ជាមួយមន្រ្តីស្ពឹកស្ពន់ទាំងអស់នោះឡើយ ហើយវាដល់ពេលហើយការធ្វើកំណែទម្រង់ «ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែល»នោះ។

ការថ្លែងបំណងចង់ផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ បន្ទាប់ពីសម្តេចមើលឃើញថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្រ្តីក្រសួងកសិកម្ម មានកម្សោយជាងគេនៅក្នុងការងារ៕

 ទស្សនាការផ្សាយផ្ទាល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានរដ្ឋមន្រ្តីមួយចំនួនអសកម្មការងារ។

Posted by Fresh News on Thursday, February 25, 2016