(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំនុចក្រោយស្ថានទូតថៃចាស់ផ្លូវលេខ៧៥ កែង៧៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតថ្នាំញៀនចំនួន៤កញ្ចប់។

អធិការនគរបាលខណ្ឌដូនពេញលោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ម៉េង លីហេង អាយុ១៨ឆ្នាំ មុខរបរកម្មកររថយន្តស្នាក់នៅមិនពិតប្រាកដ។

ក្រៅពីការដកហូតថ្នាំញៀន កម្លាំងនគរបាល ក៏បានដកហូតលុយមួយចំនួន និងម៉ូតូមួយគ្រឿងផងដែរ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕