(ភ្នំពេញ)៖ ប៉ូលីលចរាចរណ៍ ដែលចុះប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវគោកថ្មីរៀងរាល់ថ្ងៃ បានបង្ហាញលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា ត្រឹមតែមួយថ្ងៃពោលគឺ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ប៉ូលីសចរាចរណ៍ ចាប់បានប្រជាពលរដ្ឋ មិនពាក់មួកសុវត្ថិភាព ចំនួន ២,៤៥២ភាគរយ។

ចំនួននេះ បានសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋនៅតែ ធ្វេសប្រហែល និងមិនយកចិត្តទយកដាក់ ក្នុងការ​ពាក់​មួកសុវត្ថិភាព។

យោងតាមរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh Newsទទួលបាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា មធ្យោបាយចូលគោលដៅ បានចំនួន៤៣,១៩០គ្រឿង និង មធ្យោបាយល្មើស  មានចំនួន៩,០៩២គ្រឿង ក្នុងនោះ មានអប់រំ បានចំនួន ៤,៥៧១គ្រឿង និងពិន័យបាន ៤,៥២១​ គ្រឿង។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បាន  ថ្លែងក្នុងកម្មវិធីបូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៥ និង​​ ទិសដៅ​ ឆ្នាំ២០១៦ ថា  គ្រោះថ្នាក់ចរាចរណ៍ ទាំងអស់ មានចំនួន ៩០ភាគរយ កើតចំពោះអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព និង ៥០ភាគរយទៀត កើតលើអ្នកបើកបរ ក្នុងល្បឿនលឿន៕