(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ទៅកាន់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិតមានសារសំខាន់ណាស់ ក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូននិង ជាអគ្គលេខធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីស្តីពីចរាចរណ៍ផ្លូវគោកនាព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួងថាការយល់ដឹងជ្រួលជ្រាបពីច្បាប់ចរាចរណ៍ ទៅដល់គ្រប់មនុស្សគ្រប់រូបជាការល្អណាស់ ក្នុងការចួលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកបានបញ្ជាក់ថា៖ «ច្បាប់គឺជាទម្លាប់ អញ្ចឹងបើសិនអ្នកទាំងអស់គ្នា គោរពច្បាប់ នៅក្នុងសង្គមមានន័យថា នឹងមានរលូនទាំងអស់គ្នា។ យ៉ាងណាមិញបើគ្មានច្បាប់ នោះនឹងកើតអនាធិបតេយ្យ។ ឧទាហរណ៍៖បើម្នាក់ប្រកាន់ឆ្វេងម្នាក់ប្រកាន់ស្តាំនោះច្បាស់ជាបើកបុកគ្នាមិនខានធ្វើ ឲ្យក្លាយជាអនាធិបតេយ្យមិនខាន»

ជាមួយគ្នានោះដែរ លោកអនុរដ្ឋលេខាធិការ ក៏បានលើកឡើងថា បញ្ហាដែលចោទឡើងកាលពីឆ្នាំ២០១៩ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីល្បឿន និងការមិនគោរពសិទ្ធិ អាទិភាព ប៉ុន្តែសម្រាប់ឆ្នាំ២០២០ បញ្ហាដែលកើតឡើងលេចធ្លោរ គឺការមិនគោរពសិទ្ធិជា អាទិភាពដែលជាចំណុចដោះស្រាយ។

លោកបានបន្តថា «ថ្ងៃនេះយើងពិនិត្យលើបញ្ហាការមិនគោរពសិទ្ធិអាទិភាពមកសិក្សាឲ្យបានស៊ីជម្រៅ ហើយយកបញ្ហានេះមកដោះស្រាយ។ អញ្ចឹងយើងជាគ្រូបង្គោលគឺត្រូវរៀនសូត្រ ពីវាគ្មិនទាំងឡាយ ដែលបង្ហាញអំពីច្បាប់ចរាចរណ៍ផ្លូវគោក»

លោកបន្ថែមថា សិទ្ធអាទិភាពដែលមានចែងក្នុងច្បាប់ពិតជាមានសារសំខាន់ណាស់ ព្រោះថា វាបានផ្តល់សិទ្ធិយាន្តនី មួយៗ។ផ្ទុយទៅវិញអ្នកដែលមិនគោរ ពច្បាប់នោះនឹងអាចប ង្ករឲ្យមានបញ្ហាគ្រោះថ្នាក់កើតឡើងជាមិនខាន។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការក៏បានលើកឡើងថា កត្តាសីលធម៌ក៏ជាអាចចូលរួមក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកគូសបញ្ជាក់ថា៖ «បើមនុស្សដែលជាអ្នកបើកបរប្រកបដោយសីលធម៌ គឺហាក់ដូចជាយើងបានគោរពច្បាប់ បាន៥០ទៅ៦០ភាគរយទៅហើយ ផ្ទុយទៅវិញ បើមនុស្ស(អ្នកបើក ) មិនមានសីលធម៌មិនគិតពីគេ គិតតែយកឈ្នះខ្លួន (ចេះតែបើក) ស្មើនឹងការមិនគោរពច្បាប់ផងដែរ»

លោក ប៉ែន បូរាណ ក៏បានលើកឡើងថា សិក្ខាកាមដែលជាគ្រូបង្គោល មករៀនថ្ងៃនេះ នឹងក្លាយជាអ្នករៀនផង និងបង្រៀន នឹងក្លាយជាអ្នកចេះច្បាប់ពាក់ព័ន្ធនឹងចរាចរណ៍ផងដែរ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា មន្ត្រីដែលវត្តមានចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃ នេះពិតជាមានសារសំខាន់ណាស់ ក្នុងយកចំណេះទៅបង្ហាត់បង្រៀនទៅអ្នកផ្សេងទៀត។ ផ្ទុយទៅវិញ បើសិនមានការបង្រៀន ឬបកស្រាយខុសនោះនឹងពិបាក ពីព្រោះថាអ្នកសួរគេតែងតែយកការ បងកស្រា យនោះទៅសិក្សាឬសួរដេញដោលគ្នាផងដែរ។

សូមជម្រាបថា សិក្ខាសាលាបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពច្បាប់ស្តីពីចរាចរណ៍ដល់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាគ្រូបង្គោល ដើម្បីយកទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជា អ្នកប្រើប្រាស់ផ្លូវ៕