(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជាសះស្បើយមិនមាននោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១០លាន ៨២ម៉ឺននាក់ ស្លាប់ជាង ២លាន ៤៥ម៉ឺននាក់ និងជាសះស្បើយជិត ៨៦លាននាក់!

៣៖ កម្ពុជាស្នើទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា ចំនួន៥លានដូស

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស៦.៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៧៦១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០

៦៖ លោក ចូ បៃដិន គ្រោងផ្តល់ថវិកា «៤ពាន់លានដុល្លារ» ដល់កម្មវិធីចាក់វ៉ាក់សាំង ជូនបណ្តាប្រទេសក្រីក្រដឹកនាំដោយ WHO

៧៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក

៨៖ WHO៖ «បច្ចុប្បន្នមិនមែនជាពេល ដែលត្រូវបន្ធូរដៃនោះទេ ទោះបីជាចំនួនករណីឆ្លង និងស្លាប់ដោយកូវីដ-១៩ កំពុងធ្លាក់ចុះក៏ដោយ»

៩៖ លោក គឹម សន្តិភាព៖ អ្នក Share ព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមទោសទណ្ឌដូចអ្នកបង្កើតព័ត៌មានបំភ្លៃដែរ

១០៖ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១១៖ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្សី មានជាង៦០លានដុល្លារ កើន១៥% នៅឆ្នាំ២០២០

១២៖ ទីបំផុតលោក ចូ បៃដិន លុបចោលការសម្រេចរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធការដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់

១៣៖ រយៈពេល១០០ថ្ងៃ គណៈមេធាវីកម្ពុជា ការពារក្តីជូនជនក្រីក្រជាង ២ពាន់ករណី ខណៈកូនក្តីជាកុមារជិត៨០០នាក់ ត្រូវបានការពារ

១៤៖ រដ្ឋធានីឥណ្ឌូណេស៊ី ព្រមានពីការពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះការបដិសេធមិនព្រមទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

១៥៖ ទីបំផុតគ្រឿងយន្តស្រាវជ្រាវថ្មី Perseverance របស់អង្គការ NASA ចុះចតលើភពអង្គារដោយជោគជ័យ!

១៦៖ សហរដ្ឋអាមេរិកនឹងបន្តរក្សាពន្ធលើទំនិញចិន ដែលត្រូវបានដាក់ដោយ អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ

១៧៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករស្វាគមន៍ ការដាក់ទណ្ឌកម្មដោយអង់គ្លេស និងកាណាដា, បាតុកម្មនឹងបន្តនៅថ្ងៃសុក្រនេះទៀត»

១៨៖ អាហ្វ្រិក៖ ប្រទេសហ្គីណេ និងកុងហ្គោទើបរាយការណ៍ពីករណីឆ្លង និងស្លាប់បន្ថែមទៀត ដោយសារជំងឺ Ebola

១៩៖ ចិន ទទួលស្គាល់ជាលើកដំបូងថាកងទ័ពរបស់ខ្លួន៤នាក់ស្លាប់ ក្នុងជម្លោះជាមួយកងទ័ពឥណ្ឌា កាលពីឆ្នាំមុន

២០៖ កូរ៉េខាងត្បូង កំពុងរកផ្លូវផ្ដល់ជំនួយមនុស្សធម៌ ជួយកាត់បន្ថយការខ្វះខាតស្បៀងអាហារ នៅកូរ៉េខាងជើង

២១៖ ភ្នំភ្លើង Merapi នៅឥណ្ឌូណេស៉ី ផ្ទុះហូរកម្អែរភ្លើងយ៉ាងវែងអន្លាយជាថ្មីម្តងទៀត

២២៖ បទវិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ នឹងបង្កើតគណបក្សនយោបាយថ្មីឬ?

- ព័ត៌មាន Fresh News Plus

១៖ ណាហ្គា នាំយកអតីតខ្សែប្រយុទ្ធជម្រើសជាតិម៉ុលដាវី Leuca Petru មករួមក្រុមនារដូវកាលថ្មី

២៖ អូស្ត្រាលី និង Facebook បន្តជួបពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃនេះ ដើម្បីស្វែងរកដំណោះស្រាយ ក្រោយពេល Facebook បិទរាល់ការ Share មាតិកាព័ត៌មាន

៣៖ ខ្សែការពារ Bayern កីឡាករ Pavard កំពុងរស់នៅដាច់ពីគេ ក្រោយវិជ្ជមាន COVID-19

៤៖ Apple បាននិងកំពុងជួលវិស្វករជាច្រើននាក់ឱ្យបង្កើតបច្ចេកវិទ្យា 6G សម្រាប់ iPhone ជំនាន់ថ្មី

៥៖ Bruno ស៊ុត ២គ្រាប់នាំ Man Utd មានភាគរយច្រើនឡើងវគ្គ ១៦ក្រុម Europa League

៦៖ Bale រកបានគ្រាប់ទី៥ ឲ្យក្លិប Spurs ក្នុងជ័យជម្នះ ៤-១ ទៅលើ Wolfsberger ក្នុងពាន UEL

៧៖ សាយ ទម្លាយអាថ៌កំបាំងធំមួយ ក្នុងបេសកកម្មមនុស្សធម៌ «Run with SAI» ដែលប្រឈមនឹងការស្លាប់!

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com