(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះអ្នកជំងឺ៣១នាក់ ជាករណីឆ្លងចូលសហគមន៍ «ព្រឹត្តិការណ៍ ២០កុម្ភៈ»

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១១លាន ៩៥ម៉ឺននាក់ ស្លាប់ជាង ២លាន ៤៧ម៉ឺននាក់ និងជាសះស្បើយជិត ៨៧លាននាក់!

៣៖ ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលាចំនួន៥ទីតាំងទៀត នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោយផ្ទុះជំងឺកូវីដ១៩ ចូលសហគមន៍

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,២៤៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

៦៖ អ្នកជំនាញកំពូលអាមេរិក៖ «យើងអាចនឹងបន្តពាក់ម៉ាសដល់ឆ្នាំ២០២២ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតសកល»

៧៖ រដ្ឋមន្ត្រីទូរគមនាគមន៍៖ ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ជំងឺកូវីដ-១៩ កើនឡើងយ៉ាងខ្លាំង មានរហូតដល់ជាង៨ពាន់ទីតាំង

៨៖ ជប៉ុនស្នើអាកាសចរណ៍នានា ចៀសវាងប្រើយន្តហោះ Boeing 777 បំពាក់ម៉ាស៊ីនមួយប្រភេទ ក្រោយកើតមានហេតុការណ៍ ផ្ទុះឆេះម៉ាស៊ីនយន្តហោះអាមេរិក

៩៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង សូមទៅធ្វើតេស្តរកកូវីដនៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃនេះ

១០៖ លោក ដូណាល់ ត្រាំ ធ្លាប់ស្នើឲ្យលោក គីម ជុងអ៊ុន ជិះយន្តហោះពិសេស Air Force One ត្រលប់ទៅកូរ៉េខាងជើងវិញ

១១៖ លោក វ៉ាង យី៖ «ចិនត្រៀមជានិច្ច ដើម្បីស្តារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក»

១២៖ ក្រោយលោក ចូ បៃដិន ប្រកាសផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Lockheed Martin បែរជាបង្កើតកិច្ចព្រមព្រៀងថ្មី ជាមួយរាជាណាចក្រអារ៉ាប់នេះវិញ

១៣៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករប្រមូលផ្តុំជាថ្មីនៅថ្ងៃចន្ទនេះ ចំពោះមុខការព្រមានបង្ក្រាបពីយោធា»

១៤៖ ការស្ទង់មតិ៖ «ពលរដ្ឋអាមេរិកាំងដែលស្មោះ ស្ម័គ្រចំពោះលោក ដូណាល់ ត្រាំ ជិត ៥០% សុខចិត្តបោះបង់បក្សសាធារណរដ្ឋបើលោក ត្រាំ បង្កើតបក្សថ្មី»

១៥៖ អគ្គលេខាធិការ UN ជំរុញឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបក្រុមបាតុករ និងដោះលែងអ្នកជាប់ឃុំរាប់រយនាក់

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ តើនាឡិកាខ្សាច់ មានប្រភពមកពីណា និងប្រើប្រាស់យ៉ាងដូច្នេះ?

២៖ មហាហង្សគ្រងជើងឯក Futsal ថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោយឈ្នះឪម៉ាល់ ៩-៤

៣៖ Djokovic ផ្តួលកីឡាកររុស្ស៊ី Medvedev នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការលើកពាន Australian Open 2021

៤៖ Inter យកឈ្នះ AC ក្នុងលទ្ធផល ៣-០ ដើម្បីនាំមុខកំពូលតារាង Serie A ៤ពិន្ទុវិញ

៥៖ ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រលីគនារី ក្រោយយកឈ្នះភ្នំពេញក្រោន ៣-១

៦៖ តើអ្នកនឹងជួបបញ្ហាអ្វីខ្លះ នៅពេលដែលអ្នកមិនព្រមទទួលយកគោលការណ៍ថ្មីរបស់ WhatsApp

៧៖ កម្មវិធីឆាតជាសំឡេង Clubhouse ផ្ទុះការទាញយកទ្វេដង ក្រោយពេលលោក Elon Musk លើកយកមកនិយាយប៉ុន្មានដងប៉ុណ្ណោះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com