(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១នេះ ពោលគឺក្រៅម៉ោងរដ្ឋបាល លោកបាននិងកំពុងជួបជុំជាមួយគណៈអភិបាលរាជធានី មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺកូវិដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយ ជុំវិញវិធានការ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិកាលសហគមន៍ ២០កុម្ភៈគឺជាព្រឹត្តិការណ៍ដែលបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ជាទ្រង់ទ្រាយធំមួយចូលក្នុងសហគមន៍ ដែលមានទ្រង់ទ្រាយធំជាង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាកន្លងមក ដែលទាមទារឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធរួមជាមួយនឹងប្រជាពលរដ្ឋផងដែរ ចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីឲ្យកម្ពុជារួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេលដែលបានចេញនៅរាត្រីថ្ងៃទី២២កុម្ភៈនេះ៖