(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» និងដើម្បីជម្រាបជូនសាធារណៈជនអំពីការវិវឌ្ឍន៍ថ្មី នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលចូលក្នុងសហគមន៍ ជាលើកទី៣ នៅក្នុងប្រទេសកម្ពុជា។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងមានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានច្រានចោលព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ ឬការយល់ច្រឡំណាមួយចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖