(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី គង់ សំណាង ជាភរិយារបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយសព្វថ្ងៃជាអគ្គនាយិការ ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត (KW Khmer Real Estate) និងជាម្ចាស់បុរី KS Residence នៅកៀនស្វាយ៕