(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងក្រសួងមហាផ្ទៃ។

របាយការណ៍ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគថ្មី បានឱ្យដឹងថា អំឡុងសប្តាហ៍ទី៣ ពីថ្ងៃទី១៥ដល់២១ ខែកុម្ភៈ ឆ្នាំ២០១៦ នគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ត ៣២៧.៩៣៦គ្រឿង (ម៉ូតូ៦៤ភាគរយ និងរថយន្ត ៣៦ភាគរយ) ក្នុងនោះមានយានយន្ត ល្មើសចំនួន ៦៦.០៨៣គ្រឿង (រថយន្ត១៩.៩៥១គ្រឿង ម៉ូតូ៤៦.១៣២គ្រឿង ) និងបានធ្វើការអប់រំ ២៧.៨០០គ្រឿង ស្មើ៤២ភាគរយ។

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគថ្មីចាប់ពីដើមឆ្នាំ២០១៦តទៅ បន្ទាប់ពីច្បាប់នេះត្រូវបានអនុវត្ត អស់រយៈពេល១ឆ្នាំ។ ច្បាប់ចរាចរណ៍ថ្មីមានលក្ខណៈតឹងរឹងសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែចូលរួមយ៉ាងធំធេង ក្នុងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផងដែរ៕