(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។

ក្នុងសេចក្ដីអំពាវនាវដដែលក៏បានបញ្ជាក់ដែរថា មកដល់ថ្ងៃនេះ រដ្ឋបាលខេត្តបានសម្រេចផ្អាកមូលដ្ឋានអាជីវកម្មចំនួន ៦កន្លែងហើយ ខណៈមនុស្សដែលវិជ្ជមានជំងឺកូវីដ១៩ ក៏បានកើនដល់ចំនួន ៨ នាក់ផងដែរ។

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ៖