(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។

ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង នេះបើយោងតាមលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បញ្ជាក់ប្រាប់យ៉ាងដូច្នេះ។

ខាងក្រោមជាតារាងបញ្ជីផ្លូវការពីរដ្ឋបាលសាលារាជធានីភ្នំពេញ បង្ហាញពីទីតាំង៧៤កន្លែងដែលហាមឃាត់៖