(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៥១,៩០៩នាក់ ក្នុងនោះមាននារី ៤,៨៨៧នាក់ ខណៈចាក់លើកទី២បានចំនួន៩៥១នាក់។ នេះបើតាមរបាយការណ៍ របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែកុម្ភៈនេះ។

ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា និងបានចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់៕

តារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់លើកទី១ និងលើកទី២ របស់ក្រសួងការពារជាតិ៖