(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា នៅតំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ហើយទន្ទឹងនឹងនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស ( CONDENSATION) នៅតាមតំបន់មួយចំនួនដូចជា៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្ដាលខេត្តភាគពាយ័ព្យ
២៖ បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង
៣៖ តំបន់មាត់សមុទ្រ អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនានេះផងដែរ៕