(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសបេក្ខជន ឲ្យចូលបម្រើការងារចំនួន៣៩កន្លែង ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

បេក្ខជនដែលមានបំណង ចូលរួមការប្រឡងប្រជែងចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ ត្រូវចុះឈ្មោះប្រឡងតាមគេហទំព័រ rep.mptc.gov.kh ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទីរសៀល។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ ដែលមានខ្លឹមសារទាំងស្រុង៖