(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១១៥លាននាក់ ស្លាប់ជាង ២លាន ៥៤ម៉ឺននាក់ និងជាសះស្បើយជិត ៩១លាននាក់!

៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភា ទទួលយក

៤៖ WHO៖ «ចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងវិញ មិនធ្លាប់មានក្នុងអំឡុងពេល ៧សប្តាហ៍មកនេះ»

៥៖ អភិបាលខេត្ដព្រះសីហនុ សម្រេចយកទីតាំងដែលផ្អាកបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ធ្វើជាមណ្ឌលចត្តាឡីស័ក

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤៣៩នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ ព័ត៌មានលម្អិតករណីសម្លាប់ឧក្រិដ្ឋជន៤នាក់៖ មកមើលផែនការជំរិតនិងប្លន់សម្លាប់ ដែលក្រុមឧក្រិដ្ឋជនដាក់ចេញ

៨៖ អាមេរិក៖ វ៉ាក់សាំង Novavax អាចនឹងត្រូវអនុម័តឆាប់ៗ, វាមានប្រសិទ្ធភាព ៩៦%ប្រឆាំងវីរុសទម្រង់ធម្មតា និង ៨៦%ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីនៅអង់គ្លេស

៩៖ កម្ពុជាឆ្លើយតប៦ចំណុច ចំពោះរបាយកាណ៍សកលរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

១០៖ លោក ដូណាល់ ត្រាំ និងភរិយា បានទទួលវ៉ាក់សាំង តាំងតែពីខែមករា ឆ្នាំ២០២១មកម្ល៉េះ

១១៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមីនា, តំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

១២៖ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា

១៣៖ របាយការណ៍៖ យានយន្ដជាង៤៥ម៉ឺនគ្រឿង បានមកចុះបញ្ជី ក្នុងឆ្នាំ២០២០

១៤៖ សហភាពអឺរ៉ុបនឹងស្នើឱ្យមានច្បាប់ស្ដីពីលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩

១៥៖ ២ខែដំបូង កម្ពុជាបានចំណូលជិត៦៥លានដុល្លារ ពីការនាំចេញអង្ករជាង៧ម៉ឺនតោន ធ្លាក់ចុះបរិមាណ៤៤% ដោយសារបញ្ហាដឹកជញ្ជូន

១៦៖ សហរដ្ឋអាមេរិកបន្តដាក់សម្ពាធ កាន់តែខ្លាំងលើអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធករណីធ្វើឃាត អ្នកកាសែត Khashoggi

១៧៖ អាមេរិក ផ្ដល់ទឹកប្រាក់៣.៥លានដុល្លារ សម្រាប់ការប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា

១៨៖ អតីតប្រធានាធិបតីបារាំងលោកសាកូហ្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទប្រព្រឹត្តិអំពើពុករលួយ

១៩៖ ក្រុមហ៊ុន United Airlines បញ្ជាទិញយន្ដហោះ Boeing ប្រភេទ 737 MAX បន្ថែមចំនួន ២៥គ្រឿង ដើម្បីត្រៀមសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍

២០៖ វិស័យទេសចរណ៍ពិភពលោកត្រូវបានគេរំពឹងថានឹងងើបឡើងវិញខ្លាំង ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបាននិងកំពុងបន្ថែមល្បឿន នៅទូទាំងពិភពលោក

២១៖ លោក ស៊ី ជិនពីង៖ «ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ»

២២៖ ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Sinabung ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

២៣៖ ហ្វីលីពីនរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី មានប្រភពដើមនៅអាហ្រ្វិកខាងត្បូងជាលើកដំបូង

២៤៖ ឡាវ រំពឹងឡើងឋានៈចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត នៅឆ្នាំ២០២៦

២៥៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤២នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

២៦៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនហ៊ានដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

២៧៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបានជាសេដ្ឋកិច្ចចិន អាចទទួលបានការរីកចម្រើនយ៉ាងល្អប្រសើរ?

- ព័ត៌មាន Fresh News Plus

១៖ Apple បានបើកដំណើរការឡើងវិញ Store ទាំងអស់នៅសហរដ្ឋអាមេរិក ក្រោយពេលបិទជិតមួយឆ្នាំ ដោយសារតែកូវីដ-១៩

២៖ Zlatan នឹងខកខានប្រកួត AC Milan ប៉ះ Man Utd នៅ UEL ដោយសាររបួសភ្លៅ

៣៖ Djokovic តាមទាន់កំណត់ត្រា Federer ក្នុងនាមកីឡាករ Tennis លំដាប់លេខ១ ពិភពលោក

៤៖ ចាន់ វឌ្ឍនាកា៖ ខ្ញុំប្ដេជ្ញានឹងធ្វើឲ្យបានល្អក្នុងឆ្នាំនេះ មុនចាកចេញពីលីគកំពូលកម្ពុជាម្ដងទៀត

៥៖ លីគកំពូលកម្ពុជា នឹងបើកការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ

៦៖ អ្នកស៉ីឈ្នួលបណ្តើរឆ្កែរបស់ Lady Gaga បញ្ចេញសារជាលើកដំបូង ក្រោយរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារ

៧៖ ទីបំផុត YouTube ដាក់ឱ្យប្រើមុខងារបង្ហោះវីដេអូខ្លីៗ «Shorts» ស្រដៀងគ្នាទៅនឹង TikTok

៨៖ ចំណេះដឹងទូទៅ៖ តើប្រទេសណាដែលរួចផុតពីក្រញ៉ាំអាណានិគមបស្ចិមលោក?

៩៖ កីឡាករ-កីឡាការិនី លែងភ័យព្រួយក្នុងការហ្វឹកហាត់ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com