(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៤នាក់ថែមទៀត

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៥លាន ២៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៥៥ម៉ឺននាក់ និងជាសះស្បើយជាង ៩១លាននាក់!

៣៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

៤៖ WHO៖ «កម្មវិធី COVAX នឹងផ្តល់វ៉ាក់សាំងសរុប ២៣៧លានដូស ដល់បណ្តាប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភា ឆ្នាំ២០២១»

៥៖ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺជិត ២,០០០នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ពីយន្តការ COVAX

៨៖ ម៉ាឡេស៉ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

៩៖ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋដឹងខ្លួនប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» កុំខ្មាសអៀន សូមស្មោះត្រង់ទៅធ្វើតេស្ត ដើម្បីផ្តាច់ការចម្លងកូវីដ១៩ ឲ្យបានឆាប់

១០៖ មីយ៉ាន់ម៉ា៖ បាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា ខណៈប្រធានាធិបតីអស់តំណែងប្រឈមមុខបទចោទប្រកាន់២ករណី

១១៖ តំណាងកម្ពុជា នៅ UN ឆ្លើយតប៩ចំណុច ទៅនឹងគណៈប្រតិភូសហភាពអឺរ៉ុប និងបារាំង ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស

១២៖ ចិនមានផែនការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ៤០% នៅត្រឹមខែមិថុនា ឆ្នាំ២០២១

១៣៖ លោក ជិន ម៉ាលីន៖ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតប្រជាធិបតេយ្យ នោះទេ

១៤៖ នាយករដ្ឋមន្ត្រីថៃកំពុងគិតគូរពីការចេញ «លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង» ដល់អ្នកដំណើរអន្តរជាតិ ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ

១៥៖ សមត្ថកិច្ចយកសាលក្រមដែលកាត់ទោស លោក សម រង្ស៉ី និងបក្ខពួក៨នាក់ ឱ្យជាប់ពន្ធនាគារ ពី ២០-២៥ឆ្នាំ ទៅបិទជាសាធារណៈ

១៦៖ លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនពេញវ័យទាំងអស់ នៅត្រឹមចុងខែឧសភា

១៧៖ គណៈកម្មាធិការចារកម្មនៃព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក William Burns ជានាយកថ្មីរបស់ CIA

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស១៣នាក់ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋកាលីហ្វ័រញ៉ា

១៩៖ ការទាស់សម្ដីគ្នាផ្ទុះឡើង ជុំវិញថាតើនរណាជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ា នៅ UN

២០៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៥នាក់ថែមទៀត

២១៖ ព្រឹទ្ធសភាអាមេរិកទទួលស្គាល់លោកស្រី Cecilia Rouse ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសេតវិមាន

២២៖ បុគ្គលិកសុខាភិបាលក្នុងប្រទេសឡាវ នឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ចិន

២៣៖ យោធាមីយ៉ាន់ម៉ាចោទប្រកាន់អ្នកកាសែត៦នាក់ ក្នុងនោះរួមទាំងអ្នកថតរូបរបស់ AP ម្នាក់ផងដែរ

២៤៖ ព្យុះត្រូពិកស៉ីក្លូន Niran នឹងវាយប្រហារឆ្នេរភាគឦសានប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះ

២៥៖ រដ្ឋបាលអាមេរិករបស់លោកបៃឌិន នឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដើម្បីជាការឆ្លើយតបនឹងការបំពុល និងចាប់ដាក់ពន្ធនាគារមេបក្សប្រឆាំងលោក Alexei Navalny

២៦៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបានជាស្នាមរបួស «បញ្ហាពូជសាសន៍និយម» របស់អាមេរិក មានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់?

- ព័ត៌មាន Fresh News Plus

១៖ iPhone អេក្រង់បត់របស់ Apple ទំនងមានអេក្រង់ទំហំ ៨អ៉ីង និងចេញលក់នៅឆ្នាំ២០២៣

២៖ ការលក់ស្មាតហ្វូននៅត្រីមាសដើមឆ្នាំ២០២១ កើនឡើង ៥០ភាគរយ ខណៈ iPhone 12 Pro របស់ Apple នាំមុខគេ

៣៖ City នៅតែខ្លាំង ដោយបង្កើនជ័យជម្នះដល់ទៅ ២១ប្រកួត តាមរយៈបំបាក់ Wolves ៤-១

៤៖ ជំនួបរវាង Lazio និង Torino ត្រូវបានប្រកាសផ្អាកភ្លាមៗ ក្រោយកីឡាករ ៨នាក់មាន Covid-19

៥៖ ព្រះខ័នរាជស្វាយរៀង បន្ដកុងត្រាកីឡាករ ៤រូប មុនលីគបើករដូវកាលថ្មីចុងសប្ដាហ៍នេះ

៦៖ BTS បន្តបោះជំហានជោគជ័យ ខណៈស្នាដៃរបស់ពួកគេ កំពុងឈរលើចំណុចកំពូលនៃតារាង «Billboard» របស់អាមេរិក

៧៖ Bata ត្រឡប់ទៅទ័ពវិញ ក្រោយជួយបឹងកេត លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០២០

៨៖ ជំនួបរវាង Juventus ឈ្នះ Spezia ជាការប្រកួតក្នុងលីគលើកទី៦០០ របស់ខ្សែប្រយុទ្ធ Ronaldo

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com