(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh New

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

២៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រសួងសុខាភិបាលរៀបចំវ៉ាក់សាំង Astra Zeneca ជូនពលរដ្ឋទូទៅដែលមានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងព្រះសីហនុ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ «ក្រោយចាក់វ៉ាក់សាំងកូវីដ១៩រួច មិនមានឈឺកន្លែងណានោះទេ ដូចជាមិនដឹងថាចាក់វ៉ាក់សាំងផង»

៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យជនបរទេស ជាមន្រ្តីការទូត ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ

៦៖ សម្ដេចតេជោ ហ៊ុន សែន៖ មន្ដ្រីប្រព្រឹត្តខុសបំពានបំរាមកូវីដ-១៩ បើមកដល់ខ្ញុំហើយ មិនទម្លាក់ស័ក្ដិទេ គឺបកស័ក្ដិតែម្ដង

៧៖ សម្ដេចតេជោ ហ៊ុន សែន បន្ដប្រកាសឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បើមិនចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលឆ្លងក្នុងសហគមន៍

៨៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបើមិនចាំបាច់ កុំទៅខេត្តព្រះសីហនុ ហើយអ្នកខេត្តព្រះសីហនុ កុំចេញមកខេត្តផ្សេង

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចនឹងទទួលជំនួយវ៉ាក់សាំងចិន លើសពី១លានដូស ខណៈ៤០ម៉ឺនដូសបន្ថែម នឹងមកដល់មុនចូលឆ្នាំខ្មែរ

១០៖ សម្តេចតេជោ ហ៊ុន សែន៖ កុំខ្វល់វ៉ាក់សាំងមកពីប្រទេសណា តែត្រូវខ្វល់ថា ទិញវ៉ាក់សាំងដោយវិធីណា ខណៈពិភពលោកកំពុងខ្វះ

១១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិតត្រូវទៅសិក្សាក្រៅប្រទេស ទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩

១២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ក្នុង ការ បោះ ឆ្នោត សកល នៅ ឆ្នាំ២០២៣ ខាងមុខទៀត

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាស ក្នុងការលុបបំបាត់ COVID-19 ពីកម្ពុជានោះទេ, វិធានការ «៣កុំ និង៣ការពារ» ត្រូវតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់

១៤៖ ក្រសួងអប់រំ បន្តផ្អាកដំណើរការសាលារដ្ឋ និងឯកជននៅភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវនៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ

១៥៖ ស្ថានទូតចិន អបអរសាទរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចាក់វ៉ាក់សាំងកូវីដ-១៩, វ៉ាក់សាំង ជាជំនួយរបស់ចិន និង COVAX នឹងអាចជួយប្រជាជនកម្ពុជា រួចផុតពីផលប៉ះពាល់នៃជំងឺនេះ

១៦៖ UN៖ «ថ្ងៃពុធម្សិលមិញនេះមនុស្សរហូតដល់ ៣៨នាក់បានស្លាប់ ក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា»

១៧៖ ថៃ គ្រោងនឹងប្រារព្ធ «ពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មី» ឡើងវិញនៅឆ្នាំនេះ ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៣៥០នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

១៩៖ ប៉ូលិសអាមេរិកបង្កើនកិច្ចការពារសន្តិសុខ នៅជុំវិញវិមានសភា ក្រោយទទួលបានព័ត៌មាន អំពីផែនការវាយលុកជាថ្មី

២០៖ ប្រទេសរវ៉ាន់ដា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីអង្គការ WHO តាមរយៈកម្មវិធី COVAX

២១៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «ការប្រកួតប្រជែងជាមួយចិន គឺជាការធ្វើតេស្តភូមិសាស្ត្រនយោបាយ ដ៏ធំនៅសតវត្សរ៍ទី២១»

២២៖ កូរ៉េខាងជើងទំនងជាកំពុងប្រើយុទ្ធសាស្ត្រ បង្កើនសកម្មភាពនុយក្លេអ៊ែរ ដើម្បីជំរុញឲ្យអាមេរិកដកទណ្ឌកម្ម, ក្រសួងការពារជាតិអាមេរិក កំពុងព្រួយបារម្ភ

២៣៖ សមាជិកសភាអាល្លឺម៉ង់៖ «អាមេរិកបរាជ័យក្នុងការជំរុញឲ្យអឺរ៉ុប ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី»

២៤៖ ភ្នំភ្លើង Pinatubo បញ្ចេញសញ្ញាមិនស្រួល, អ្នកវិទ្យាសាស្ត្រហ្វីលីពីន ប្រកាសអាសន្នកម្រិតទី១

២៥៖ បទអត្ថាធិប្បាយ៖ ដោយតម្កល់អេកូឡូស៊ីជាអាទិភាព និងអភិវឌ្ឍន៍បៃតង ប្រធានាធិបតីចិន ស៊ី ជីនភីង យកចិត្តទុកដាក់ជាខ្លាំងចំពោះ កិច្ចការពារអេកូបរិស្ថាន និងសម្បត្តិធម្មជាតិ

- ព័ត៌មាន Fresh News Plus

១៖ រដ្ឋាភិបាលឥណ្ឌា ធានា និងសន្យាជាមួយ Tesla ផ្ដល់ជូនតម្លៃផលិតកម្មទាបជាងប្រទេសចិន

២៖ Barcelona វាយបកឈ្នះ Sevilla ក្នុងជើងទី២ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Copa del Rey

៣៖ Samsung បង្ហាញគម្រោងវិនិយោគ ១៧ពាន់លានដុល្លារ លើការបង្កើតរោងចក្រផលិតឈីប នៅសហរដ្ឋអាមេរិក

៤៖ នាវាអវកាសគំរូ SN10 របស់ SpaceX ចុះចតដោយជោគជ័យ ប៉ុន្តែវាបានផ្ទុះនៅ៨នាទីបន្ទាប់

៥៖ Man Utd និង Leicester រកបានតែ ១ពិន្ទុក្នុងជំនួបទី២៧ នៅ Premier League ជើងទី២

៦៖ កីឡាករចាំទី Buffon នឹងប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០២៣

៧៖ «Netflix» ប្រកាសផ្តល់កម្មវិធីទស្សនាកំសាន្តចំនួន៤១ ដើម្បីទាក់ទាញអ្នកទស្សនា នៅប្រទេសឥណ្ឌា ជាទីផ្សារភាពយន្តដ៏ធំរបស់ខ្លួន

៨៖ តោះត្រៀមខ្លួនហើយឬនៅ! ចូលរួមបោះឆ្នោតទាំងគ្នា ដល់បេក្ខនារី «ធីតាឯកសង្រ្កាន្ត» ទាំង១៤រូប នារដូវកាលទី២ សម្រាប់ឆ្នាំថ្មីនេះ!

៩៖ ចំណេះដឹងទូទៅ៖ តើព្រំប្រទល់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៉ីនៅស្ថិតកន្លែងណា?

១០៖ ចំណេះដឹងទូទៅ៖ ស៉ីពបើកឲ្យជនបរទេសលើពិភពលោកចូលសញ្ជាតិ, មកស្គាល់វិធីស្របច្បាប់ ៤យ៉ាង ដើម្បីចូលសញ្ជាតិស៉ីព

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com