(ភ្នំពេញ)៖ ជនជាតិចិនចំនួន៨នាក់ ជាមួយអ្នករត់តាក់ស៊ី ២នាក់ទៀត ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុងឃាត់ខ្លួនរួចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយមានសេចក្តីរាយការណ៍ថា ពួកគេបានធ្វើដំណើរចេញពីខុនដូមួយកន្លែងនៅភ្នំពេញ។

សេចក្តីរាយការណ៍នេះ ត្រូវបានអាជ្ញាធរខណ្ឌចំការមន បញ្ជាក់ថា ខុនដូមួយនោះមិនមែនជាទីតាំងដែលមានកូវីដ១៩នោះទេ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ខុនដូមួយដែលមានទីតាំងក្នុងខណ្ឌចំការមនខុនដូមួយនេះ មិនមែនជាទីតាំងដែលមានកូវីដ១៩នោះទេ ហើយទីតាំងដែលអាជ្ញាធរ រាជធានីភ្នំពេញបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នោះ គឺវីឡា F22 នៅជិតខុនដូរនោះប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយរកឃើញជនជាតិចិនចំនួន ២នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនចិន មានវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរបានផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញូញៀនមួយរយៈសិន មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ ដើម្បីផ្តល់លទ្ធភាពដល់មន្រ្តីសុខាភិបាលស្រាវជ្រាវរកមនុស្ស សង្ស័យបន្ថែមទៀត។ ជនជាតិចិនទាំងនេះ មានខ្លះបានចាកចេញពីភ្នំពេញទៅ៕