(ភ្នំពេញ)៖ នារីជាមេកាខារ៉ាអូខេន គរសំរឹទ្ធម្នាក់ ត្រូវបានចោរ២នាក់ សម្លុតវាយនិងដំបងប្លន់យកម៉ូតូ Scoopy មួយគ្រឿងទៅបាត់នៅចំណុចមុខផ្ទះរបស់ខ្លួន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាវេលាម៉ោងរំលងអាធ្រាត្រថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។

នារីរងគ្រោះឈ្មោះ ចាន់ ស្រីពៅ អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវ២៦៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានប្រាប់ថា មុនកើតហេតុ នាងបានចេញពីធ្វើការតែម្នាក់ឯង ដោយជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ 1CA-4994 ក្នុងគោលបំណងមកផ្ទះដូចសព្វដង លុះដល់ចំណុចកើតហេតុ ស្រាប់តែជិះដល់មុខផ្ទះ ក៏លេចមុខជនសង្ស័យ២នាក់ ប្រដាប់ដោយដំបងបានដើរមករកនាង ហើយបានយកដំបងសម្លុត គំរាមរកវាយនាងធ្វើឲ្យនាងភ័យបានរត់ចោលម៉ូតូ ធ្វើឲ្យជនសង្ស័យទាំង២នាក់បានលើកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងប្លន់បាត់ស្រមោល។

ចុងក្រោយនារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ ទឹកល្អក់ទី៣ទាំងអស់សង្ឃឹមតែប៉ុណ្ណោះ៕