(ព្រៃវែង)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមការងារថ្នាក់ស្រុក និងក្រុមការងារតាមបណ្តាឃុំក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ដឹកនាំដោយ លោក នេត សាវឿន បានបន្តចុះសួរសុខទុក្ខក្នុងការប្រកបមុខរបរជីវភាពប្រចាំថ្ងៃ ដោយចុះដល់ខ្នងផ្ទះនាំយកថវិកាមូលនិធិ ស ខេង ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ក្រុមការងារបានអនុវត្តសកម្មភាពសំខាន់ៗ មានដូចខាងក្រោម ៖
១/ ស្រុកស្វាយអន្ទរ ក្រុមការងារថ្នាក់ស្រុក មានសកម្មភាព ៥លើក រួមមានចូលរួមសម្ពោធសមិទ្ធផលនានា ផ្សព្វផ្សាយខ្លឹមសារសន្និបាតលើកទី៣៩ ពិនិត្យកែសម្រួលការងារចាត់តាំងយុវជនបក្ស និងគណបក្សមូលដ្ឋានសហការចូលរួមការងារមនុស្សធម៌ ចុះព្យាបាលជូនប្រជាជនមិនគិតថ្លៃ ។

ក្នុងនោះក្រុមការងារទាំង១១ឃុំ បានាំយកថវិកាមូលនិធិមនុស្សធម៌ ស ខេង ចំនួន ៦១,៨០០,០០០រៀល ចែកជូនស្ត្រីឆ្លងទន្លេចំនួន ២៤៨នាក់ និងគ្រួសារសពចំនួន ៦២នាក់ ។

២/ ស្រុកកញ្ច្រៀច ក្រុមការងារថ្នាក់ស្រុកមានសកម្មភាព ៦លើក រួមមានចូលរួមសម្ពោធសមិទ្ធផលនានា ផ្សព្វផ្សាយខ្លឹមសារសន្និបាតលើកទី៣៩ ពិនិត្យកែសម្រួលការងារចាត់តាំងយុវជនបក្ស និងគណបក្សមូលដ្ឋានសហការចូលរួមការងារមនុស្សធម៌ ចុះព្យាបាលជូនប្រជាជនមិនគិតថ្លៃ ។

ក្នុងនោះក្រុមការងារទាំង ៨ឃុំ បាននាំយកថវិកាមូលនិធិមនុស្សធម៌ ស ខេង ចំនួន ២៣,៧០០,០០០រៀល ចែកជូនស្ត្រីឆ្លងទន្លេចំនួន ៨៦នាក់ និងគ្រួសារសពចំនួន ៣៣នាក់ ។ ក្រៅពីនេះ ៧ឃុំបានបើកវេទិការសាធារណៈ មានប្រជាពលរដ្ឋចូលរួម ៧១៧នាក់ និងពន្យល់ដោះស្រាយ ១៥បញ្ហា៕