(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលជាយុវតីល្បាញល្បីមួយរូបគាំទ្រគណបក្សប្រឆាំង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ កញ្ញាបានសម្រេចជាមួយមេធាវីរបស់នាងហើយ ដោយនៅល្ងាចនេះនឹងដាក់ពាក្យបណ្តឹងក្នុងនាមជាជនរងគ្រោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនៃសារសម្លេងបរិហាកេរ្តិ៍លើរូបនាង នៅក្នុងសម្លេងសាសងរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយយុវតីម្នាក់។

កញ្ញា ធី សុវណ្ណថា ដែលមានវ័យប្រមាណ២០ឆ្នាំ បានបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធនឹងសម្លេងបរិហាកេរ្តិ៍ នាងមិនទាន់អះអាងថា ជាសម្លេងរបស់លោក កឹម សុខា​ នោះទេ គឺចង់ឲ្យលោក កឹម សុខា ចេញមុខបកស្រាយការពិត​នៃសារសម្លេងនោះ។ ព្រោះថា នាងមិនដែលបានយក ឈ្មោះកូនស្រីរបស់ លោក កឹម សុខា ទៅដើរបោកប្រាស់គេ និងយកឈ្មោះគណបក្សសង្គ្រោះជាតិធ្វើនយោបាយ ដូចការលើកឡើងនៅក្នុងសារសម្លេងនោះទេ។

កញ្ញាបានបញ្ជាក់ថា៖ «នាងខ្ញុំ ក្នុងនាមជាជនរងគ្រោះ ល្ងាចនេះនាងខ្ញុំសម្រេចដាក់ពាក្យប្តឹងស្វែងរកការពិត "សារសម្លេងបរិហាកេរ្តិ៍នាងខ្ញុំ"។ បញ្ជាក់៖ នាងខ្ញុំប្តឹងរកការពិត មិនមែនប្តឹងលោក កឹម សុខា ទេ»។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា។

នៅក្នុងសម្លេងចំនួនជិត៥នាទីនោះលោក កឹម សុខា​ បាននិយាយថា៖ «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»៕ (សូមស្តាប់សារសម្លេងរបស់លោក កឹម សុខា ជាមួយយុវតីម្នាក់)៖

សកម្មជនគាំទ្រ CNRP បន្តបើកទម្លាយ សម្លេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា

Posted by Fresh News on Monday, February 29, 2016