(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ ជនជាតិវៀតណាម​១៨នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានបណ្តេចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិក្អមសំណ ក្រោយពីត្រូវចាប់ខ្លួនបាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ពីបទរស់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យការស្នាក់នៅ និងការរស់នៅរបស់ជនបរទេសនៅកម្ពុជា នឹងធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្រោមការបញ្ជាផ្ទាល់ពី សំណាក់​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ៕