(អាមេរិក)៖ យោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយបានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែរីករាយយ៉ាងខ្លាំង ដោយសារតែការបញ្ជាទិញទុកមុននូវស្មាតហ្វូន Galaxy S7 និង S7 edge មានចំនួនច្រើនលើសពីការរំពឹង និងបានបំបែក កំណត់ត្រាចាស់ទៀត។

សារព័ត៌មានរុស្ស៊ីមួយបានចេញផ្សាយស្ថិតិក្រៅផ្លូវការមួយថា នៅពេលនេះ ចំនួនអ្នកបញ្ជាទិញស្មាតហ្វូន Galaxy S7 និង S7 edge ពីទីផ្សារជាង ៦០ នៅលើពិភពលោក កំពុងតែមានសន្ទុះ ដោយក្នុងនោះមាន ៦៤ភាគរយ បានបញ្ជាទិញ S7 edge ដូច្នេះមានន័យថា S7 edge មានប្រជាប្រិយភាពជាង S7។

ប្រភពព័ត៌មានផ្លូវការបានបញ្ជាក់ថា Galaxy S7 និង S7 edge និងចេញលក់ជាផ្លូវការនៅ​ថ្ងៃទី១១ ខែមីនា ខាងមុខនេះ ហើយបើតាមការរំពឹងទុករបស់ Samsung នឹងលក់បាន ១៧,២លានគ្រឿង ចាប់ពីខែមេសា រហូតដល់ចុងឆ្នាំ២០១៦៕