(កំពត)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នាសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីប្រគល់ថវិកា សមាគមមិត្តនគរបាល ជូនដល់មន្ត្រីចូលនិវត្តន៍ចំនួន ១៩នាក់ និង ថវិកាភូមិ-ឃុំមានសុវត្ថិភាពជូនដល់ ប៉ុស្តិ៍រដ្ឋបាលចំនួន ៩៣ប៉ុស្តិ៍ (ថវិកាឆ្នាំ២០១៥) ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ទាំង ៩៣ប៉ុស្តិ៍ និងមន្ត្រីចូលនិវត្តន៍ សរុបចំនួន១១២រូប ។

ចំពោះថវិកាដែលត្រូវប្រគល់ជូនរួមមាន មន្ត្រីចូលនិវត្តន៍និងពិការភាព ក្នុងម្នាក់ៗទទួលបាន ៤.០០០.០០០៛ (បួនលានរៀលគត់)  នាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ទទួលបាន ១.២០០.០០០៛ (មួយលានពីរសែនរៀលគត់) ដើម្បីយកទៅបម្រើការងារ ក្នុងកិច្ចការភូមិ-ឃុំមានសុវត្ថិភាព។

នៅចំពោះមុខមន្រ្តីនគរបាលរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការនឹករលឹក ពីសម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ដែលតែងតែគិតគូ ចំពោះមន្រ្តីនគរបាលទូទាំងប្រទេស៕