(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលអន្តរជាតិចិន បានសហការជាមួយ សមត្ថកិច្ចនគរបាលនៃក្រសួងមហាផ្ទៃ រួមជាមួយកម្លាំង នគរបាលមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលដឹកនាំបញ្ជារកម្លាំងដោយ លោក សិទ្ឋ ឡោះ ស្នងការរង ផែនព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឆ្មក់ចូលក្នុងកាស៊ីណូ Crown របស់លោក ឧកញ៉ា កុក អាន នៅវេលាម៉ោង១២ថ្ងៃ​ត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ដើម្បីស្វែងរកជនជាតិចិន ពាក់ព័ន្ធករណីជំរិតទារប្រាក់តាម Internet។

ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបខាងលើសមត្ថកិច្ចចម្រុះកម្ពុជា និងសមត្ថកិច្ចចិន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនដែលជា មុខសញ្ញាចាប់ជំរិតតាមប្រព័ន្ឋ Internet ជាច្រើននាក់។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចជាតិ និងអន្តរជាតិ កំពុងឆែកឆេរស្វែងរកចាប់ខ្លួនជាបន្តទៀតខណៈជនជាតិចិន ទាំងនោះកំពុងរត់គេច នៅក្នុងកាស៊ីណូ សមត្ថកិច្ចកំពុងសហការ ជាមួយម្ចាស់កាស៊ីណូ ដើម្បីក្រសោបជនសង្ស័យឱ្យបានទាំងសំបុកតែម្តង។ តែទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញពុំទាន់ប្រមូល យកភស្តុតាងមានទំហំ និងចំនួនប៉ុន្មាននៅឡើយ រួមចំនួនមនុស្សឲ្យបាន ច្បាស់ឡើយ ៕