(ភ្នំពេញ)៖ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា បានប្រារព្ធមីទ្ទីញខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ​«វិនិយោគលើសម​ភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ​ប្រកបដោយចីរភាព​» ក្រោយអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមាន​ការចូលរួមពីមន្ត្រីរាជការ​ក្នុងក្រសួង ទាំងអស់ ។

ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងនូវសកម្មភាពនារី ដែលបានបំពេញការងារយ៉ាងសកម្ម រួមចំណែកដល់ការងារ សង្គមទាំងការអប់រំ ដឹកនាំការងាររដ្ឋ ក៏មានលទ្ធភាពខ្ពស់ បច្ចុប្បន្ននេះ មានតំណែងខ្ពស់ៗ ក្នុងជួរថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នារីជាមាតាជាតិ ជាមាតាពិភពលោក ដូច្នេះស្រីមានប្រសិទ្ធភាពខ្ពស់ក្នុងសង្គម ទាំងការគ្រប់គ្រងការងារទាំងការគ្រប់គ្រងផ្ទះ និងទ្រព្យសម្បត្តិគ្រួសារជាដើម។

សម្រាប់កម្ពុជា សម្តេចតេជោបានផ្តល់លទ្ធភាពយ៉ាងច្រើនដល់ស្ត្រី ឲ្យស្ត្រីមានឱកាសរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងកម្មវិធីនោះ ក៏មានការឧបត្ថម្ភជាថវិកាមួយចំនួន ដល់បងប្អូននារីទាំងអស់ផងដែរ៕