(ភ្នំពេញ)៖ នៅថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន១០​លើក ក្នុង​នោះ​យប់៦​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៦​នាក់ (ស្រី១​នាក់) រងរបួស​ធ្ងន់១២​នាក់ (ស្រី៧​នាក់) និង​របួសស្រាល២៣​នាក់ (ស្រី​១៧​នាក់) នេះបើតាមរបាយការណ៍​​ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នា​ប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ​។

ប្រភពព័័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍ទាំង១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុបចំនួន១៥​គ្រឿង រួមមានម៉ូតូ​ចំនួន១០​គ្រឿង រថយន្ត​ធុន​តូចចំនួន៤​គ្រឿង រថយន្ត​ធុន​ធំចំនួន១​គ្រឿង និង​អ្នក​ថ្មើរជើង៥​នាក់ ហើយមូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើស​ល្បឿន៥​លើក ​(​ស្លាប់​៣​នាក់​), ប្រជែង៣​លើក (​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ១​លើក ​(​ស្លាប់​១​នាក់​)។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១១​នាក់ (​យប់៦​នាក់​)។

នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មានចំនួន៧០២៣​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២៥២៦​គ្រឿង ពិន័យ​សរុប ៤៤៩៧​គ្រឿង និង​អប់រំ​អ្នក មិន​ពាក់​មួកសុវត្ថិភាព ១០៧៩​នាក់ ៕