(ព្រះសីហនុ)៖ កម្លាំង​នគរបាល​ការិយាល័យ ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ ក្រោមការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏សកម្មម្នាក់ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​ ដោយដកហូតថ្នាំញៀន១៣កញ្ចប់ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ជនង្ស័យមានឈ្មោះ ព្រហ្ម ញា​ញ់ អាយុ៤៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​២៨ ភូមិ​១ សង្កាត់​៤​ក្រុង ខេត្តព្រះសីហនុ ។

​មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យជា​បង​ស្រីរបស់ឈ្មោះ រិទ្ធ​ ​និង​ឈ្មោះ​ រ៉ា​ន់ ​ចំណែក​ឈ្មោះ​រិទ្ធ ​សមត្ថកិច្ច​ចាប់បាន​ហើយ នៅឈ្មោះ​ រ៉ា​ន់ ​មាន​ដីកា​តាម​ចាប់​ កំពុង​គេចខ្លួន​។

 បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​ បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ ៕