(ភ្នំពេញ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ ដោយសារនាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ត្រូវជាឧត្ដមស្វាមី បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕