(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានមនុស្ស ២០នាក់ បានពាក់ព័ន្ធនឹងគ្លីនិកព្យាបាលជំងឺទូទៅ និងកុមារ របស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលជាកន្លែងអ្នកកើតកូវីដ១៩ ឈ្មោះ សោម ឡូ ធ្លាប់ទៅ។ នេះបើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា មានមនុស្សជាច្រើននាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងលោក សោម ឡូ ដែលត្រូវបានប្រកាសថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់។

យោងតាមសេចក្តីជូនដំណឹង បញ្ជាក់បន្ថែមថា គ្លីនិកព្យាបាលជំងឺទូទៅ និងកុមាររបស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ស្ថិតនៅផ្ទះលេខ B 156 ផ្លូវលេខ ៤០ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដខាងលើ ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ៕

ខាងក្រោមនេះជារបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង៖