(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

របៀបវារៈសំខាន់ៗ ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះរួមមាន៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន២០១៦-២០៣០។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
៣- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ "អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ១៩៨២"។
៤- បញ្ហាផ្សេងៗ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តី តែងបើកកិច្ចប្រជុំពេញអង្គរៀងរាល់ថ្ងៃសុក្រ ដោយពិភាក្សាលើរបៀបវារៈផ្សេងៗគ្នា៕