(ប៉ៃលិន)៖ នៅរៀងរាល់ថ្ងៃទី០៣ នៃខែនីមួយៗ ក្នុងនាមលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន  និងក្នុងនាមមូលនិធិ​ចាស់ជរាក្រីក្រគ្មាន​ទីពឹងរបស់គណបក្ស​ប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមការងាររបស់មូលនិធិ បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១៦០នាក់ និងបាននាំយកប្រាក់ឧបត្ថម្ភ​ប្រចាំខែមីនា របស់មូលនិធិលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ផ្តល់ជូនប្រជាពលរដ្ឋទាំង១៦០នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។

មូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងរបស់​គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ដោយប្រើប្រាស់ថវិការបស់សមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​ក្នុងខេត្ត ពិសេសលោកស្រី បាន ស្រីមុំ និងលោក អ៉ី ឈាន ព្រមទាំង មានការចូលរួមពីសប្បុរសជនក្នុងស្រុក និងក្រៅប្រទេស ដើម្បីជួយសម្រាលទុក្ខ​លំបាកប្រជាពលរដ្ឋក្នុង​ខេត្តប៉ៃលិន ដែលគ្មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ ។

ក្នុងនាមលោកស្រីជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់សប្បុរសជនទាំងអស់ ព្រមទាំងក្រុមការងារ​ទាំងអស់ដែលបាន​ចូលរួម​ដោយស្ម័គ្រ​ចិត្តទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តប៉ៃលិន ជាមួយនឹងលោកស្រី៕