(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៨ករណី ក្នុងនោះករណីប្រើប្រាស់ ៥ករណី និងជួញដូរ១២ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២៩នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ៧០.៧៨ក្រាម និង ១៧កញ្ចប់តូចទៀត។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៨១ករណី ឃាត់មនុស្ស ១៦១នាក់ (ស្រី ៩នាក់)៕